ការបាញ់កាំរស្មីលាងដំរងកែវក្រោយបកបាយភ្នែក
ក្នុងអំឡុងពេលនៃការវះកាត់ភ្នែកឡើងបាយ កែវភ្នែកធម្មជាតិរបស់អ្នកដែលស្រអាប់ត្រូវ បានយកចេញ។ កែវសប្បនិមិត្តថ្មីមួយត្រូវបានគេដាក់នៅក្នុងភ្នាសស្រោបកែវក្នុង ភ្នែករបស់អ្នក។ ក្នុងចំណោមអ្នកជំងឺភាគច្រើន, ដំរងភ្នាសកែវចាប់ផ្ដើមស្រអាប់បន្ទាប់ពីវះកាត់ហើយ១ឆ្នាំទៅ២ឆ្នាំ។ នេះជាការរំខានដល់ការមើលឃើញរបស់គាត់។
ការបាញ់កាំរស្មីលាងដំរងកែវក្រោយបកបាយភ្នែកជាការព្យាបាលតែ១គត់ វាគឺជាវិធីសាមញ្ញដែលអនុវត្តជាទូទៅដែលមានសុវត្ថិភាពបំផុត។ អ្នកនឹងតម្រូវអោយបន្តក់ថ្នាំមួយចំនួនចូលទៅក្នុងភ្នែករបស់អ្នកដើម្បីពង្រីកប្រស្រីភ្នែក (កូនក្រមុំ) និងការប្រើថ្នាំស្ពឹក ដើម្បីស្ពឹកលើផ្ទៃភ្នែក។ បន្ទាប់មកអ្នកនឹងអង្គុយនៅម៉ាស៊ីនមួយ ស្រដៀងគ្នាទៅនឹងម៉ាស៊ីនដែលត្រូវបានប្រើដើម្បីពិនិត្យភ្នែករបស់អ្នក។ ការព្យាបាលគឺគ្មានការឈឺចាប់ទេដោយសារតែថ្នាំស្ពឹកដែលត្រូវបានគេប្រើ ដើម្បីស្ពឹកភ្នែករបស់អ្នកមុនពេលបាញ់ឡាស៊ែរ និងចំណាយពេលសរុបប្រហែល 20 នាទី (ទាំងការបន្តក់ថ្នាំ និងការបាញ់កាំរស្មី)។ គ្រូពេទ្យនឹងដាក់កែវពិសេសមួយនៅលើកញ្ចក់ភ្នែករបស់អ្នកមុនពេលអនុវត្តឡាស៊ែរ។
បន្ទាប់ពីបាញ់កាំរស្មីលាងដំរងកែវ អ្នកនឹងត្រឡប់ទៅផ្ទះបានធម្មតាវិញ។