Dacryocystitis (ជំងឺរលាកថង់ទឹកភ្នែក)


Dacryocystitis (ជំងឺរលាកថង់ទឹកភ្នែក) គឺជាការរលាក រឺឆ្លងមេរោគទៅលើថង់ទឹកភ្នែកដែលស្ថិតនៅគល់ត្របកភ្នែកខាងក្រោមចុះមកគល់ច្រមុះ។ ជំងឺនេះសំបូរទៅលើកូនក្មេង ប៉ុន្តែវាក៏សំបូរទៅលើមនុស្សធំដែលមានអាយុលើសពី​ ៤០ឆ្នាំ។

មូលហេតុ៖

- បូស​ រឺ ខ្ទុះនូវក្បែរន្ធច្រមុះ

- ការប៉ះទង្គិះនៅជិតទីតាំងនោះ

- ដុំសាច់ដុះក្បែរថង់ទឹកភ្នែកពីមេរោគ Streptoccocus រឺ Staphyloccocus

រោគសញ្ញា៖

- ក្តៅខ្លួន ក្រហមប៉ោង ឈឺនៅទីតាំងថង់ទឹកភ្នែក ពិសេសមានខ្ទុះ ហើយអាចមានពពឹកភ្នែកច្រើន (អាចម៍ភ្នែក)

- មានហូរទឹកភ្នែកច្រើន

ការព្យាបាល៖

- ការព្យាបាលរោគសញ្ញារលាកថង់ទឹកភ្នែកអោយបាត់ខ្ទុះ និងក្រហមឈឺសិន​ដោយប្រើអង់ទីប៊ីយ៉ូទិចលេប រឺចាក់អាស្រ័យទៅលើរោគសញ្ញារបស់ជំងឺ រឺចោះយកខ្ទុះចេញ។

- ប្រើប្រាស់ថ្នាំបំបាត់ឈឺចាប់ បើជៀសវាងបានហាមប្រើថ្នាំរលាកគ្មានជាតិស្តេរ៉ូអ៊ីត​ និង​អាស្ពីរីន។

- អាចស្អំទឹកក្តៅអ៊ុនៗលើទីតាំងនោះដើម្បីបន្ថយការចាប់ និងហើម។

- បើមានការរលាកច្រើនដងគួរធ្វើការវះកាត់ថង់ទឹកភ្នែកដើម្បីចោះរន្ធទឹកភ្នែកទៅច្រមុះ។


    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001260971
Today:35, Yesterday:1065, All day: 001260971