កំនកចាហួយបាតភ្នែកអណ្តែត និង ការមើលឃើញដូចផ្លេកបន្ទោរ (Floaters and Flashes)


ការមើលឃើញកំនកចាហួយបាតភ្នែកអណ្តែត (Floaters) និង ការមើលឃើញដូចផ្លេកបន្ទោរ (Flashes) គឺជាបញ្ហាដែលមនុស្សភាគច្រើនជួបប្រទះ។ កំនកចាហួយបាតភ្នែកអណ្តែតនេះ គឺប្រៀបដូច ការមើលឃើញកំទេចសំរាម រឺ សំបុកពីងពាងហោះអណ្តែតទៅមក នៅមុខដែននៃការមើលឃើញរបស់យើង។ ចំណែកឯ ការមើលឃើញដូចផ្លេកបន្ទោរ គឺសំដៅទៅលើការឃើញភ្លើងចាំងឆ្វាចៗ នៅគែមៗភ្នែករបស់យើង។

កំនកចាហួយបាតភ្នែកអណ្តែតនេះជា កំទែចកោសិកា  រឺជាប្រូតេអុីនដែលនៅក្នុងចាហួយបាតភ្នែក (Vitreous) ហើយវាតែងតែអណ្តែត ទៅតាមចលនាភ្នែករបស់យើង។ ការមើលឃើញដូចផ្លេកបន្ទោរវិញ គឺកើតឡើងនៅពេលដែល ចាហួយបាតភ្នែកកកិត រឺកន្ត្រាក់ចេញពីស្រទាប់បាតភ្នែក (Retina)។

ភាគច្រើនគែសង្កេតឃើញនៅលើមនុស្សអាយុ លើសពី៦០ឆ្នាំ (ប្រមាណ ២៥%) និងមាន ការកើនឡើងរហូត ២/៣ នៅពេលអាយុចាប់ពី ៨០ ឆ្នាំ។

រោគសញ្ញាទាំងពីរនេះ ជាទូទៅមិនបង្កអោយមានហានិភ័យឡើយ ប៉ុន្តែវាក៏អាចផ្តល់ជាសញ្ញាគួរអោយប្រុងប្រយ័ត្ន នៅពេលដែលវាលេចចេញភ្លាមៗ រឺក៏ការមើលឃើញវាច្រើន និងញឹកញាប់ជាងមុន។ ទោះជាក្នុងករណីភាគច្រើនវាមិនគំរាមកំហែងដល់ការមើលឃើញ វាក៏ប៉ុន្តែវាក៏អាចធ្វើអោយមានការរំខានដល់ការមើល រឺ ការអាន ជាដើម។

ក្នុងករណីចាហួយបាតភ្នែក ទាញកន្ត្រាក់ស្រទាប់បាតភ្នែកខ្លាំងៗ នោះអាចបង្កអោយមាន ការរហែកស្រទាប់បាតភ្នែក (Retina) ដែលជារឿយៗអាចធ្វើអោយមានការហូរឈាមនៅបាតភ្នែក (Vitreous hemorrhage) ក្រៅពីនេះការរហែកបាតភ្នែកនេះ ក៏អាចនាំអោយមាន ជំងឺរបើកបាតភ្នែក (Retinal detachment) ផងដែរ។

ចំពោះការមើលឃើញរបស់កំទេចកករនេះ នឹងថយចុះ នៅក្នុងរយៈពេលយូរទៅមុខ និង នៅពេលដែលយើងមិនតាមសំលឹងមើលវា។

ដូច្នេះហើយ វាជាការចាំបាច់ណាស់ ដែលត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញយ៉ាងឆាប់រហ័សនៅពេលដែលមានរោគសញ្ញាទាំងនេះ។


    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001227437
Today:18, Yesterday:540, All day: 001227437