Pinguecular ដុំសាច់គ្រិន ឬកន្ទួលសាច់នៅលើផ្នែកសនៃភ្នែក


Pinguecular ជាដុំសាច់គ្រិន រឺ កន្ទួលសាច់នៅលើ​ផ្នែកសនៃភ្នែក (Conjunctival and Scleral) ដែលនៅក្បែរគែមកញ្ចក់ភ្នែក​ (Cornea) ហើយវាជាប្រភេទដុំសាច់ស្លូត​ ដែលអាចកើតនូវលើមនុស្សគ្រប់វ័យ។

មូលហេតុ

កើតឡើងដោយសារការប្រឈមមុខនឹងពន្លឺព្រះអាទិត្យ (កាំរស្មីស្វ័យអ៊ុលត្រា) ការប៉ះពាល់ដោយសារធូលី រឺខ្យល់ ឬដោយភាពស្ងួតខ្លាំងនៃភ្នែក ក៏អាចបង្ករអោយមានសាច់គ្រិនដែរ។

រោគសញ្ញា:

  • ប្រហាក់ប្រហែលនឹងភ្នែកស្ងួត ដូចជា: ក្តៅ ផ្សា ក្រហាយ ស្រវាំង ចុករួយគ្រាប់ភ្នែក និងមានអាការ:រមាស់ម្តងម្កាល
  • មានអារម្មណ៍ថាមានអ្វីនូវក្នុងភ្នែក រគើសរកាំ ដែលងាយស្រួលនឹងមានការរលាក
  • ហើយនូវពេលដែលដុំសាច់គ្រិនដុះចូលកញ្ចក់ភ្នែកវាក្លាយជាកន្ទុយថ្លែន (Pterygium)។

ការព្យាបាល:

  • ជាធម្មតាយើងមិនចាំបាច់ធ្វើការព្យាបាលទេ លើកលែងតែវាមានការរលាក រឺរកាំ រឺមិនស្រួលក្នុងភ្នែក ដែលអាចប្រើថ្នាំទឹកភ្នែកសប្បនិមិត្ត និងថ្នាំបន្ថយការរលាករយ:ពេលខ្លី។
  • ការវះកាត់សំរាប់ដុំសាច់គ្រិនមិនអាចឈានទៅដល់មានផលវិបាកទេ​ ហើយរយ:នៃការព្យាបាលមានរយ:ពេលខ្លី ប្រហែល 3 រឺ 4សប្តាហ៍។

ការការពារ:

  • សំរាប់បុគ្គលចូលចិត្តចេញក្រៅ ហាលថ្ងៃ គួរពាក់វ៉ែនតាខ្មៅការពារពន្លឺថ្ងៃ ដើម្បីជៀសផុតពីកាំរស្មីស្វ័យអ៊ុលត្រា ខ្យល់ និងធូលីដី។
  • ថែរក្សាភ្នែកអោយនូវមានភាពសំណើម ជាមួយនឹងទឹកភ្នែកសប្បនិមិត្ត។

    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001261236
Today:300, Yesterday:1065, All day: 001261236