ជំងឺភ្នែកខ្ជិល


អ្វីទៅជា​ជំងឺភ្នែកខ្ជិល?

វាកើតឡើងដោយសារភ្នែកម្ខាង​រឺ​ ភ្នែកទាំងសងខាងមិនអាចមាន​ទំនាក់ទំនងល្អជាមួយខួរក្បាល។

ភាគច្រើនកើតលើភ្នែកម្ខាង​ ច្រើនជាងភ្នែកទាំងសងខាង។ វាបណ្តាលមកពី​​ ភ្នែក​មួយបញ្ជូនរូបភាពទៅខួរក្បាលបានច្បាស់ល្អ​ និងមួយទៀតបញ្ជូនរូបភាពមិនបានច្បាស់ល្អ។

គេធ្វើការប៉ាន់ស្មានថា កុមារម្នាក់​ក្នុង​ចំណោម​ ៥០នាក់អាចមានជំងឺ​ភ្នែកខ្ជិល។

មូលហេតុៈ

  • កុមារដែលមានភ្នែកស្រលៀងពីកំណើត
  • បញ្ហាកំហុសកំនុំរូបភាពរបស់កុមារដូចជា ភ្នែកម៉្ញូប អ៊ីពែមេត្រូប ឬអាស្ទីម៉ាត ដែលមានកម្រិតខ្ពស់ និងមិនស្មើរគ្នា
  • ភ្នែកឡើងបាយពីកំណើត

ការព្យាបាលៈ

  • ប្រសិនបើកុមារមានបញ្ហាភ្នែកឡើងបាយ ឬភ្នែកស្រលៀងពីកំណើត គេត្រូវធ្វើការវះកាត់អោយបានទាន់ពេលវេលា មុនពេលដែលកុមារមានអាយុ ០៦ខែ។
  • ប្រសិនបើកុមារមានបញ្ហាកំហុសកំនុំរូបភាព គេត្រូវអោយកុមារពាក់វ៉ែនតា ដើម្បីអោយភ្នែកទាំងសងខាងអាចបញ្ជូនរូបភាពទៅខួរក្បាលបានបានដួចគ្នា។​ ហើយការពាក់វ៉ែនតាក៍អាចព្យាបាលភ្នែកស្រលៀងក្នុងទម្រង់ខ្លះផងដែរ។

    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001261248
Today:312, Yesterday:1065, All day: 001261248