ស្វែងយល់អំពីជំងឺភ្នែកស្ងួត


ជំងឺភ្នែកស្ងួតជាការខ្វះខាតរាុំរ៉ៃនូវជាតិទឹកនិងសំណើមនៅលើផ្ទៃរបស់ភ្នែក។​​ ផលប៉ៈពាល់នៃជំងឺនេះអាចបណ្ដាលអោយទៅជាភាពរំខានធម្មតា​រហូតដល់ការរលាកភ្នាសភ្នែកនិងកញ្ចក់ភ្នែក។

យោងតាមទិន្នន័យ​​​ ជំងឺភ្នែកស្ងួតជាមូលហេតុចម្បងរបស់អ្នកជំងឺដែល បានមកស្វែងរកការព្យាបាល​ នៅគ្លីនិកឯកទេសភ្នែក​ ម៉េង រ័ត្ននីន។​​​​ ជំងឺកើតមានដោយសារកង្វះសារជាតិណាមួយនៅក្នុងទឹកភ្នែក​ ដូចជាសារជាតិ​ ខ្លាញ់ដែលបញ្ចេញដោយក្រពេញខ្លាញ់នៅត្របកភ្នែក​ សារជាតិទឹកដែលបង្កើតដោយក្រពេញទឹកភ្នែកនៅក្រោមត្របកភ្នែកខាងលើ និង សារជាតិរំអិលដែលបញ្ចេញដោយភ្នាសសនៃភ្នែក។​

កត្តាមួយចំនួនដែលអាចបណ្ដាលអោយមានកង្វះខាតសារជាតិទាំងនេះមានដូចជា៖

  • ការប្រើប្រាស់​ កុំព្យូទ័រ ឬ ការសម្លឹងមើលអេក្រង់ទូរស័ព្ទច្រើនហួសកំណត់
  • វ័យចំណាស់​ និង ការប្រែប្រួលអ័រម៉ូនក្រោយការរាំងរដូវ
  • បរិយាការសជំវិញខ្លួនដែលស្ងួត​ ឬ មានខ្យល់ខ្លាំង
  • ការប្រើប្រាស់​ លែន ពាក់លើកញ្ចក់ភ្នែក
  • ការជក់បារី
  • ការពិសារទឹក មិនបានគ្រប់គ្រាន់
  • ការប្រើប្រាស់ថ្នាំលេបមួយចំនួន ដូចជាថ្នាំបន្ថយសម្ពាធឈាម
  • ការទទួលទានដំណេក មិនគ្រប់គ្រាន់

ប្រសិនបើលោកអ្នកមានអាការៈដូចខាងលើ​ សូមមកស្វែងរកការត្រួតពិនិត្យ ធ្វើរោគវិន្និច្ឆ័យ វាស់កម្រិតទឹកភ្នែក និង ការព្យាបាលនៅគ្លីនិកឯកទេសភ្នែក​ ម៉េង រ័ត្ននីន។


    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001261362
Today:426, Yesterday:1065, All day: 001261362