ស្វែងយល់អំពីការឡើងកំបោរក្នុងភ្នែក


ស្វែងយល់អំពីការឡើងកំបោរក្នុងភ្នែក

Conjunctival Concretions

កំបោរក្នុងភ្នែកជាដុំរឹងតូចៗពណ៍លឿងដែលបង្កប់ក្នុងភ្នាសសនៃត្របកភ្នែកខាងលើ​ ឬ ខាងក្រោម។ ជាទូទៅដុំកំបោរនេះអាចកើតក្រោយពីការកើតមានភាពរលាករុំារ៉ៃក្នុងភ្នាសសនៃភ្នែក ឬ ក្នុងភ្នែករបស់មនុស្សវ័យចំណាស់។​ ជារឿយដុំកំបារនេះមិនបានផ្ដល់រោគសញ្ញាអ្វីដល់អ្នកជំងឺឡើយ​ ប៉ុន្តែពេលខ្លះ អ្នកជំងឺអាចមានអារម្មណ៏ថាមានសំរាមក្នុងភ្នែក ឬ រកាំភ្នែក នៅពេលដែលដុំកំបោរនោះមានរូបរាងធំ។​

ប្រសិនបើដុំកំបោរនោះនៅតូចនិងកប់ក្នុងភ្នាសសនៃភ្នែក នោះការព្យាបាលគឺមិនចាំបាច់ឡើយដោយសារអ្នកជំងឺនឹងមិនមានរោគសញ្ញារំខានដោយសារដុំកំបោរនោះឡើយ។​ ផ្ទុយទៅវិញ ប្រសិនបើអ្នកជំងឺមានអារម្មណ៏ថារមាស់ រកាំ ហូរទឹកភ្នែក ភ្នែកឡើងក្រហម ស្អិតពេលបើកភ្នែក ដោយសារដុំកំបារមានរូបរាងធំ នោះត្រូវស្វែងរកការព្យាបាលដោយក្រុមគ្រូពេទ្យជំនាញជាប្រញាប់។ ដុំកំបោរដែលមានរូបរាងធំ និង​ ផ្ដល់ភាពរំខានដលអ្នកជំងឺ អាចព្យាបាលបានដោយការដាក់ថ្នាំបន្តក់ ឬ ត្រូវបានឆ្កឹះចេញ ប៉ុន្តែត្រូវចងចាំថា ដុំកំបោរនៅតែអាចដុះឡើងមកវិញក្នុងចំណោមអ្នកជំងឺខ្លះ ក្រោយការឆ្កឺះចេញ។


    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001260990
Today:54, Yesterday:1065, All day: 001260990