សម្ពាធក្នុងភ្នែកបន្ទាប់ពីការពិសារកាហ្វេ


កាហ្វេជាប្រភពសម្បូរជាតិកាហ្វេអីនដែលជាសារធាតុសកម្មមួយមានឥទ្ធិពលលើសរីរាង្គមនុស្ស។​ ការកើនឡើងជាបណ្ដោះអាសន្ន​​នៃសម្ពាធក្នុងភ្នែក​ត្រូវបានកត់សំគាល់នៅលើអ្នកជំងឺទឹកដក់ក្នុងភ្នែក​បន្ទាប់ពីពិសារកាហ្វេរួច។​​​ តាមការសិក្សាររបស់​​​​​​​ Blue Mountain Eye Study បានរកឃើញថា​បន្ទាប់ពីពិសារកាហ្វេរួច​កំរិតមធ្យមនៃសំពាធក្នុងភ្នែក​របស់​អ្នកជំងឺទឹកដក់​មានកំរិតខ្ពស់ជាង​អ្នកដែលមិនមានជំងឺទឹកដក់។​​ជាតិកាហ្វេអ៊ីនដើរតួជាអ្នកទប់ស្កាត់ phosphodiesterase ដែលនាំអោយមានការកើនឡើងនៃ​ adenosine monophosphate dehydrogenase ជាមូលហេតុធ្វើអោយមានការកើនឡើងនៃទឹកក្នុងភ្នែក។​ ទោះបីជា ការកើនឡើងជាបណ្ដោះអាសន្ន​​នៃសម្ពាធក្នុងភ្នែក​ធ្វើអោយមានការខូចខាតដល់ជំងឺទឹកដក់ក្នុងភ្នែកយ៉ាងណាក៍ដោយ​ ការសិក្សាមួយចំនួនមិនបានបង្ហាញពីទំនាក់ទំនងរវាងកាហ្វេនិងផលប៉ះពាល់ទៅលើជំងឺទឹកដក់នោះទេ។​​ ផ្ទុយទៅវិញ​លោក​ Pasquale និងសហភាតរ​ បានរកឃើញថា​កាពិសារកាហ្វេជាប្រចាំ ជាកត្តាជុំរុញមួយ នៃជំងឺទឹកដក់ប្រភេទមុំបើក​ និង​ ជំងឺទឹកដក់ប្រភេទ​ Pseudoexfoliation ។​​ ចំពោះចំណុះច្បាស់លាស់របស់កាហ្វេ​ដែលជំរុញអោយមានការឡើងស​ម្ពាធ ​ពុំទាន់មានការសិក្សាណាបញ្ជាក់ពិតប្រាកដនោះទេ។​​​ដើម្បីទទួលបានលទ្ធផលកាន់តែល្អទៅលើការព្យាបាល​ជំងឺទឹកដក់​អ្នកជំងឺគួរកាត់បន្ថយការពិសារកាហ្វេ។


    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001260978
Today:42, Yesterday:1065, All day: 001260978