ការជក់បារី​និងសុខភាពភ្នែក


ការជក់បារីរួមចំណែកប៉ះពាល់ដល់បញ្ហាសុខភាពសំខាន់ៗមួយចំនួនរួមទាំងជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺមហារីក។ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាការជក់បារីក៏ប៉ះពាល់ដល់ភ្នែករបស់អ្នកផងដែរ។

នៅលើមនុស្សគ្រប់អាយុទាំងអស់ការជក់បារីបង្កើនហានិភ័យរបស់អ្នកចំពោះការវិវត្តនៃការកើតពីជំងឺភ្នែកឡើងបាយនិងការបាត់បង់គំហើញពីចំណុចកណ្ដាលភ្នែក (AMD) ដែលទាក់ទងទៅនឹងអាយុ។ ហើយអ្នកកាន់តែជក់បារីកាន់តែប្រឈមនឹងហានិភ័យខ្ពស់។

អ្នកដែលជក់បារីមានទ្វេដងហាក់ដូចជាអ្នកមិនជក់បារីក្នុងការវិវត្តទៅជាជំងឺរលាកស្រទាប់បាតភ្នែកដែលជាស្ថានភាពធ្ងន់ធ្ងរដែលប៉ះពាល់ដល់​ស្រទាប់កណ្តាលនៃភ្នែក។ អ្នកជក់បារីក៏មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមដែលជាជំងឺប៉ះពាល់ដល់សរសៀរចាប់រូបភាពភ្នែក។

ផ្សែងបារី ធ្វើឱ្យភ្នែកស្ងួតក្លាយជាស្ថានភាពធ្ថន់ធ្ថរដែលភាគច្រើនកើតមានចំពោះស្ត្រីក្រោយអស់រដូវ។

ការជក់បារីក៏បង្កើនហានិភ័យនៃការបាត់បង់គំហើញផងដែរចំពោះអ្នកដែលមានជំងឺភ្នែកផ្សេងទៀត។ ហើយនៅពេលដែលស្ត្រីជក់បារីអំឡុងពេលមានផ្ទៃពោះពួកគេទំនងជាឆាប់សម្រាលកូនមុនពេលធ្វើឱ្យទារកប្រឈមមុខខ្ពស់នឹងជំងឺពិការភ្នែកដែលគេហៅថាជំងឺសរសៃប្រសាទបាតភ្នែកនៃការកើតមិនគ្រប់ខែក៏ដូចជាបញ្ហាសុខភាពដទៃទៀត។

ដំណឹងល្អគឺថាបន្ទាប់ពីមនុស្សឈប់ជក់បារីហានិភ័យរបស់ពួកគេចំពោះជំងឺភ្នែកមួយចំនួនស្ទើរតែថយចុះដូចជាចំពោះអ្នកដែលមិនជក់បារី។


    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001260932
Today:1061, Yesterday:230, All day: 001260932