Astigmatism អាស្ទីម៉ាត


Astigmatism អាស្ទីម៉ាត គឺជាភាពមិនស្មើគ្នារបស់កំណោងកញ្ចក់ភ្នែក រឺ កែវភ្នែករបស់យើង។

ធម្មតា កំរិតកោងទាំងនេះគឺស្មើៗគ្នាគ្រប់ទឹសដៅទាំងអស់ ហើយភាពស្មើគ្នានេះហើយដែលធ្វើអោយ កាំពន្លឺចូលទៅដល់ចំនុចតែមួយ នៅលើបាតភ្នែក។ ជាលទ្ធផល អ្នកដែលមាន Astigmatism តែងតែមើលឃើញនូវរូបភាព ព្រាលៗ បែប បែកផ្សែង ។

Astigmatism បង្កឡើងពីកំនើត ហើយក៏ជួបប្រទះច្រើនផងដែរ ប៉ុន្តែគេមិនទាន់យល់ច្បាស់អំពីមូលហេតុពិតប្រាកដរបស់វាឡើយ។ ក្រៅពីកត្តាតំនពូជ វាក៏អាចបង្កឡើងដោយសារ ជំងឺភ្នែកមួយចំនួន ការរងរបួសទៅលើគ្រាប់ភ្នែក រឺការវះកាត់ជាដើម។

រោគសញ្ញារបស់វារូមមាន៖

  • មើលព្រាលៗ បែកផ្សែង
  • ចុករោយភ្នែក
  • ឈឺក្បាល
  • ខំប្រឹងសម្លឹង ដើម្បីឃើញរូបភាពច្បាស់ជាងមុន

ដើម្បីដឹងច្បាស់ពីសភាពរបស់ភ្នែកយើង ការមកពិនិត្យពិគ្រោះជាមួយគ្រូពេទ្យ រឺ អ្នកជំនាញ គឺសំខាន់។

ការព្យាបាល ក្នុងករណី ស្រាល រឺមធ្យម គឺការ ពាក់វ៉ែនតា រឺ Contatac lenses។ ក្នុងករណីខ្លះទៀត ការវះកាត់(Lasik)ក៏ជាជំរើសក្នុងការព្យាបាលដែរសំរាប់អ្នកជំងឺមួយចំនួន នៅពេលដែលកំរិតនៃ Astigmantis ខ្លាំង។


    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001260953
Today:17, Yesterday:1065, All day: 001260953