ជំងឺងងឹតព៌ណ (Color Blindess)


ភាពងងឹតព៌ណសំដៅទៅលើ ភាពដែលពិបាកក្នុងការបែងចែកអោយដាច់រវាងព៌ណផ្សេងៗ។ មិនមែនមនុស្សគ្រប់គ្នាដែលមានជំងឺងងឹតព៌ណ គឺមានការបាត់បង់ព៌ណដូចគ្នានោះទេ។ ភាគច្រើនដែលតែងតែជួបប្រទះគឺ ប្រភេទដែលមិនអាចចែងចែករវាង ព៌ណក្រហម និងព៌ណបៃតង។ ករណីខ្លះវិញគឺ អ្នកជំងឺមិនអាចចែងចែកដាច់រវាងព៌ណខៀវ និងព៌ណលឿង ហើយមួយចំនួនតូចវិញគឺ អាចមើលឃើញតែព៌ណស និងព៌ណខ្មៅប៉ុណ្ណោះ ។

ជំងឺនេះ កើតមានឡើងដោយកត្តាតំនពូជ ដែលបណ្តាលអោយមានការប្រែប្រួលក្នុងការចាប់ពន្លឺ របស់កោសិកាដែលមានក្នុងស្រទាប់សរសៃបាតភ្នែក (Retina)។

រោគសញ្ញាជំងឺនេះភាគច្រើនត្រូវបានចាប់អារម្មណ៍ដោយឳពុកម្តាយ នៅពេលដែលកូនពួកគាត់នៅក្មេង។ តែករណីខ្លះដែរ រោគសញ្ញាមានតិចតួចបំផុតដែលធ្វើអោយយើងមិនចាប់អារម្មណ៍។ រោគសញ្ញាដែលជួបជារឿយៗរួមមាន៖

          - ពិបាកក្នុងការបែងចែកព៌ណ

          - មិនអាចចែកដាច់កំរិតដិតរឺស្រាល របស់ព៌ណនិមួយៗ

បច្ចុប្បន្ននេះ គេមិនទាន់មានវិធីព្យាបាលជំងឺនេះនៅឡើយទេ។ ក្មុងករណីងងឹតព៌ណមួយចំនួន គឺមានការប្រើ Contact lenses រឺ វ៉ែនតាពិសេស សំរាប់ជំនួយការចាប់យកព៌ណខ្លះៗ។

តែជាសំណាងល្អ កំរិតនែការបាត់បង់ព៌ណ មិនប៉ះពាល់ទៅលើការមើលឃើលឃើញច្បាស់នោះទេ ដែលអ្នកជំងឺអាចប្រកបការងារប្រចាំថ្ងៃបាន ដោយគ្មានបញ្ហាដោយគ្រាន់តែមានការសំរបសំរួលទៅតាមស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគាត់។


    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001260962
Today:26, Yesterday:1065, All day: 001260962