Entropion ជំងឺដែលត្របកភ្នែកបត់ចូលទៅក្នុងភ្នែក


Entropion ជាជំងឺដែលត្របកភ្នែកបត់ចូលទៅក្នុងភ្នែក ដែលនាំអោយរោមភ្នែក និងស្បែកត្របកភ្នែកប៉ះលើកញ្ចក់ភ្នែក ដែលជាមូលហេតុនាំអោយភ្នែករកាំ និងចាក់រមាស់ក្នុងភ្នែក។

ជំងឺនេះភាគច្រើនកើតទៅលើមនុស្សចាស់ ធ្លាប់មានការប៉ះទង្គិច រឺការឆ្លងមេរោគត្រាក់កូម (Trachoma) ដែលភាគច្រើនកើតលើត្របកភ្នែកខាងក្រោម។

រោគសញ្ញា:

  • មានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក
  • ភ្នែកក្រហម​ដែលមកពីការញីភ្នែក
  • ភ្នែករកាំ រឺ ឈឺ
  • មានអាការ:ចាញ់ពន្លឺ រឺខ្យល់
  • ហៀរទឹកភ្នែក រឺស្អិតភ្នែក
  • មានពពឹកភ្នែក រឺ មានអង្គែរលើគល់រោមភ្នែក

ផលវិបាកសំខាន់គឺ ការប៉ះទង្គិចលើកញ្ចក់ភ្នែក ដែលធ្វើអោយបាត់បង់គំហើញ។

ការព្យាបាលៈ

  • ការប្រើប្រាស់ទឹកភ្នែកសប្បនិមិត្ម ដើម្បីផ្សើមលើកញ្ចក់ភ្នែក
  • ការដក រឺដុតគល់រោមភ្នែក ដែលចាក់ចូលក្នុងភ្នែកមានចំនួនតិចជាង10សសៃ
  • ការប្រើ Contact Lens ទុនដើម្បីការពារកញ្ចក់ភ្នែក
  • ការវះកាត់រោមចាក់ត្របកភ្នែក

    Relative

Copyrights © 2016 Meng Rutnin Eye Specialist. All rights reserved.Web Design: CITA
Visitor Counter: 001260939
Today:3, Yesterday:1065, All day: 001260939