ហេតុអ្វីកូនខ្ញុំតែងតែព្រេចភ្នែកញឺកញាប់


លោកគ្រូពេទ្យហេតុអ្វីកូនខ្ញុំតែងតែព្រេចភ្នែកញឺកញាប់?

​​ហេតុអ្វីបានជាយើងព្រេចភ្នែក?

មនុស្សធម្មតាព្រេចភ្នែក​ ១៤​ទៅ១៧ដង​ក្នុង១នាទី ​ដើម្បីការពារភ្នែកពីភាពស្ងួត ពន្លឺចាំងចូលភ្នែកខ្លាំង​ ហើយវាក៏អាចជួយអោយមានលំហូរទឺកភ្នែកល្អ​​ ដែលអាចជួយចិញ្ចឺមកញ្ចក់​​ ថែមទាំងជួយសំអាតភ្នែកផងដែរ។

មូលហេតុអ្វីដែលធ្វើអោយព្រេចភ្នែកញាប់?

មានមូលហេតុជាច្រើន​ដូចជា ទំលាប់​ ដែលច្រើនកើតលើក្មេងប្រុស​ អាយុ​ខ្ទង់ ៥ឆ្នាំ, ភ្នែកមាន​ប្រតិកម្ម​​ រឺអាលែក្សីភ្នែក, ភ្នែកមើលមិនសូវច្បាស់​ ដោយត្រូវប្រើវ៉ែនតា, ភ្នែកស្រលៀង​ក្នុងទំរង់ខ្លះ ឬ មានបញ្ហាប្រពន្ធ័ប្រសាទ (​តែកំរ) ។


    Relative

រក្សាសិទ្ធិ©ឆ្នាំ 2016 គ្លីនិកឯកទេសភ្នែក ម៉េងរ័ត្ននីន រក្សា​រ​សិទ្ធ​គ្រប់យ៉ាង។Web Design: CITA
Visitor Counter: 001261232
Today:296, Yesterday:1065, All day: 001261232