តេីខ្ញុំអាចធ្វេីអ្វីបាន?


ខ្ញុំអាចធ្វើបានដើម្បីការពារជំងឺដក់ទឹកក្នុងភ្នែក ?

បច្ចុប្បន្ននេះការពិនិត្យភ្នែកជាទៀងទាត់ គឺជាទម្រង់បង្ការដ៏ល្អបំផុតសម្រាប់ជំងឺដក់ទឹកក្នុងភ្នែក ។ ការរកឃើញទាន់ពេលវេលា និងការប្រុងប្រយ័ត្នតាមដានដិតដល់អាចរក្សាភ្នែកក្នុងមនុស្សភាគច្រើន ។ ជាទូទៅការត្រួតពិនិត្យជំងឺដក់ទឹកក្នុងភ្នែកគួរតែត្រូវធ្វើឱ្យបានទៀងទាត់ដូចខាងក្រោម៖

  • សម្រាប់អាយុក្រោម 40 ឆ្នាំ, ជារៀងរាល់ 1 ទៅ 2 ឆ្នាំ
  • ចាប់ពីអាយុ 40 ឆ្នាំដល់អាយុ 55 ឆ្នាំ, ជារៀងរាល់ឆ្នាំ
  • បន្ទាប់ពីអាយុ 55, ជារៀងរាល់ 6 ទៅ 12 ខែ

 

ក្រៅពីនេះ ចំពោះអ្នកដែលមានកត្តាហានិភ័យខ្ពស់ ដែលរួមមានមនុស្សដែលមានដើមកំណើតអាហ្រ្វិក, អ្នកដែលមានជំងឺទឹកនោមផ្អែម និងអ្នកដែលមានប្រវត្តិគ្រួសារធ្លាប់មានជំងឺដក់ទឹកក្នុងភ្នែក គួរតែត្រូវបានធ្វើតេស្តរៀងរាល់ឆ្នាំបន្ទាប់ពីអាយុ 35 ឆ្នាំ ។ អ្នកមានហានិភ័យខ្ពស់ប្រសិនបើអ្នកមានឪពុកឬម្តាយ ឬ បងស្រីមានជំងឺដក់ទឹកក្នុងភ្នែក។

 

ថ្វីត្បិតតែមិនមានវិធីសាស្រ្តនៃការការពារជំងឺដក់ទឹកក្នុងភ្នែក ប្រសិនបើជំងឺនេះត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញនៅក្នុងដំណាក់កាលដំបូង ភាពពិការភ្នែក ឬ ការបាត់បង់គំហើញពីជំងឺដក់ទឹកក្នុងភ្នែកអាចការពារបាន ។​ ថ្នាំដក់ទឹកក្នុងភ្នែកជួយពន្យារការវិវត្តន៍នៃជំងឺដក់ទឹកក្នុងភ្នែកដោយកាត់បន្ថយសម្ពាធក្នុងភ្នែកឡើងខ្ពស់ (IOP) ដើម្បីការពារការខូចសរសៃប្រសាទអុបទិច ។ ក្រៅពីនេះ ក៏មានការព្យាបាលតាមរយៈការវះកាត់ផងដែរ។


អត្ថប្រយោជន៍នៃលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណកម្រិតមធ្យមជាទៀងទាត់ នឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពទូទៅរបស់អ្នក ហើយការស្រាវជ្រាវបានបង្ហាញថាលំហាត់ប្រាណកម្រិតមធ្យមដូចជាការហាត់ YOGA, ការដើរ ឬ ការរត់ 3 ដង ឬច្រើនដង ជារៀងរាល់សប្តាហ៍អាចមានឥទ្ធិពលអោយសំពាធភ្នែកទាប ។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានសំណួរជាក់លាក់ ឬការព្រួយបារម្ភអំពីការចាប់ផ្តើមកម្មវិធីហាត់ប្រាណ ។

 

ការការពារភ្នែករបស់អ្នក

ការពាក់វ៉ែនតាការពារ គឺមានសារៈសំខាន់នៅពេលចូលរួមក្នុងសកម្មភាពកីឡា ។ ការរងរបួសភ្នែកអាចបណ្តាលឱ្យមានជំងឺដក់ទឹកក្នុងភ្នែក ឬ ជំងឺដក់ទឹកក្នុងភ្នែកបន្ទាប់បន្សំ ដូច្នេះការការពារភ្នែកពីការរងរបួស គឺជាមធ្យោបាយមួយផ្សេងទៀតដើម្បីការពារជំងឺដក់ទឹកក្នុងភ្នែក ។


    Relative

រក្សាសិទ្ធិ©ឆ្នាំ 2016 គ្លីនិកឯកទេសភ្នែក ម៉េងរ័ត្ននីន រក្សា​រ​សិទ្ធ​គ្រប់យ៉ាង។Web Design: CITA
Visitor Counter: 001261453
Today:517, Yesterday:1065, All day: 001261453