ដុំសាច់ក្រិន ជាដុំពកតូចមានពណ៍លឿង ឬ ស នៅពីលើភ្នាសសនៃភ្នែក ជិតកញ្ចក់ភ្នែក បណ្ដាលមកពី ការកកកាកសំណល់ កោសិការខ្លាញ់ កាល់ស្យូម ឬ ប្រូតេអីុន។
កន្ទុយថ្លែន ជាដុំរាងត្រីកោណ ពណ៍សលាយក្រហម ដែលជាកោសិកាដុំសាច់ និង សរសៃឈាមដុះពីភ្នាសសនៃភ្នែក ហើយចាក់ចូលផ្ទៃកញ្ចក់ ភ្នែក។
ជំងឺទាំងពីរនេះ កើតឡើងដោយសារ កត្តាមួយចំនួនដូចជា ការស្ងួតភ្នែករ៉ាំរ៉ៃ កម្តៅព្រះអាទិត្យ ខ្យល់ និង ធូលីដី។
ជំងឺទាំងពីរនេះអោយរោគសញ្ញាស្រដៀងគ្នា៖
ចំពោះករណីភាគច្រើន ក្នុងជំងឺទាំងនេះ ការប្រើប្រាស់ ថ្នាំបន្តក់អាចកាត់បន្ថយអការៈបានប្រសិនបើដុំសាច់នៅតូច ប៉ុន្តែមិនមានថ្នាំបន្តក់ណា អាចកាត់ផ្ដាច់ដុំសាច់នេះអោយជាបានឡើយ។ ការវះកាត់ជាការព្យាបាលតែមួយគត់ ក្នុងការកាត់ផ្តាច់ដុំទាំងពីរនេះបាន។
ដើម្បីបង្ការគួរ៖