ស្វែងយល់អំពីភាពខុសគ្នារវាង​ ដុំសាច់ក្រិន​ (Pinguecula) និង ដុះកន្ទុយថ្លែន (Pterygium)


ដុំសាច់ក្រិន​ ជាដុំពកតូចមានពណ៍លឿង ឬ​ ស នៅពីលើភ្នាសសនៃភ្នែក ជិតកញ្ចក់ភ្នែក​ បណ្ដាលមកពី ការកកកាកសំណល់​ កោសិការខ្លាញ់ កាល់ស្យូម​ ឬ​ ប្រូតេអីុន។

 

 

កន្ទុយថ្លែន​ ជាដុំរាងត្រីកោណ​ ពណ៍ស​លាយក្រហម​ ដែលជាកោសិកាដុំសាច់ និង សរសៃឈាមដុះពីភ្នាសសនៃភ្នែក ហើយចាក់ចូលផ្ទៃកញ្ចក់ ភ្នែក។

 

ជំងឺទាំងពីរនេះ កើតឡើងដោយសារ កត្តាមួយចំនួនដូចជា​ ការស្ងួតភ្នែករ៉ាំរ៉ៃ កម្តៅព្រះអាទិត្យ ខ្យល់ និង ធូលីដី។

ជំងឺទាំងពីរនេះអោយរោគសញ្ញាស្រដៀងគ្នា៖​

  • ភ្នែកក្រហម
  • ស្រវាំងភ្នែកបន្តិចបន្តួច
  • រកាំភ្នែក​ ក្តៅក្រហាយ
  • រមាស់
  • ហៀរទឹកភ្នែក

ចំពោះករណីភាគច្រើន ក្នុងជំងឺទាំងនេះ ការប្រើប្រាស់ ថ្នាំបន្តក់អាចកាត់បន្ថយអការៈបាន​ប្រសិនបើដុំសាច់នៅតូច​ ប៉ុន្តែមិនមានថ្នាំបន្តក់ណា​ អាចកាត់ផ្ដាច់ដុំសាច់នេះអោយជាបានឡើយ។ ការវះកាត់ជាការព្យាបាលតែមួយគត់ ក្នុងការកាត់ផ្តាច់ដុំទាំងពីរនេះបាន។

ដើម្បីបង្ការគួរ៖​

  • ប្រើប្រាស់វ៉ែនតាខ្មៅការពារកម្តៅថ្ងៃពេលដើរចេញក្រៅ
  • ប្រើប្រាស់ថ្នាំទឹកភ្នែកសិប្បនិម្មិត ដើម្បីផ្សើមនិងកាត់បន្ថយភាពរកាំភ្នែក
  • ត្រូវស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញប្រសិន បើដុំសាច់មានការដុះលឿន​ និង រំខានខ្លាំង។

    Relative

រក្សាសិទ្ធិ©ឆ្នាំ 2016 គ្លីនិកឯកទេសភ្នែក ម៉េងរ័ត្ននីន រក្សា​រ​សិទ្ធ​គ្រប់យ៉ាង។Web Design: CITA
Visitor Counter: 001261254
Today:318, Yesterday:1065, All day: 001261254