ជំងឺភ្នែកនឿយហត់ដោយសារកុំព្យូទ័រ (Computer Vision Syndrome)


 

ជំងឺភ្នែកនឿយហត់ដោយសារកុំព្យូទ័រអាចកើតមានបន្ទាប់ពីការសម្លឹងអេក្រង់ឧបករណ៏អេឡិចត្រូនិចដូចជា កុំព្យូទ័រ​ ទូរស័ព្ទដៃ អាយផេត​ រយៈពេលយូរដោយគ្មានការសំរាក។​ រោគសញ្ញាដែលស្ដែងចេញរួមមាន ភ្នែកស្ងួត​ ចុកគ្រាប់ភ្នែក​ រោយគ្រាប់ភ្នែក ស្រវាំងភ្នែក ឈឺក្បាល​​​ និង​ រោយក។​ទោះជាយ៉ាងណាក៏ដោយ យើងអាចមានមធ្យោបាយខ្លះៗដើម្បី​ កាត់បន្ថយរោគសញ្ញាទាំងនេះ។​

ត្រូវព្រិចភ្នែកអោយបានទៀងទាត់​:

ការព្រិចភ្នែកនឹងនាំមកនូវទឹកភ្នែកល្អយកមកផ្សើមកញ្ចក់ភ្នែក ដើម្បីកាត់បន្ថយភាពស្ងួតភ្នែក​​ និង​ ក្រហាយភ្នែក។​

ត្រូវដកភ្នែកចេញដើម្បីសម្លឹងមើលទៅឆ្ងាយ:

រាល់ការសម្លឹងអេក្រង់២០នាទី ត្រូវដកភ្នែកចេញដើម្បីសម្លឹងទៅឆ្ងាយរយះពេល២០វីនាទី​ ទើបធ្វើអោយសាច់ដុំប្រស្រីភ្នែកមានពេលសំរាក និង​ កាត់បន្ថយភាពរោយ។​

សំរួលពន្លឺនៃអេក្រង់​:

ការសំរួលពន្លឺបន្ទប់និងពន្លឺរបស់អេក្រង់បានត្រឹមត្រូវគឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងកាត់បន្ថយការចាំងភ្នែក។ ព្យាយាមកុំបើកភ្លើងចង្កៀងតំរង់ចំមុខ​ និង កុំអោយមានចំណាំងផ្លាតជះពីខាងក្រៅមកចំលើអេក្រង់ដែលធ្វើ អោយមានស្រមោលមើលមិនច្បាស់។​

រក្សាចំងាយពីអេក្រង់:

ត្រូវរក្សាចំងាយយ៉ាងហោច៣០សង់ទីម៉ែត្រពីអេក្រង់ និង​ ដាក់ប្រហែល១០សង់ទីម៉ែត្រពីក្រោម នីវ៉ូភ្នែក។​

ប្រើប្រាស់វ៉ែនតាការពារពន្លឺ:

គួរប្រើប្រាស់វ៉ែនតាការពារពន្លឺកុំព្យូទ័រដើម្បីកាត់បន្ថយចំណាំងផ្លាតពីអេក្រង់ និង​ កាត់បន្ថយភាពរោយភ្នែក។​

ការប្រើប្រាស់ថ្នាំបន្តក់ជំនួយ:

ប្រសិនបើអការៈមិនធូរស្រាល អ្នកជំងឺអាចប្រើប្រាស់ថ្នាំបន្តក់ទឹកភ្នែកសិប្បនិម្មិត ដើមផ្ដល់សំណើម និង​ ជៀសវាសភាពស្ងួតភ្នែក។​


    Relative

រក្សាសិទ្ធិ©ឆ្នាំ 2016 គ្លីនិកឯកទេសភ្នែក ម៉េងរ័ត្ននីន រក្សា​រ​សិទ្ធ​គ្រប់យ៉ាង។Web Design: CITA
Visitor Counter: 001064341
Today:341, Yesterday:244, All day: 001064341